ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានត្រឹមស្មើនឹងក្រុមម្ចាស់ ផ្ទះឆាយនីសតៃប៉ិ ដោយគ្រាប់បាល់ ២-២ នៅកីឡដ្ឋាន Kaohsiung ក្នុងការប្រកួតវគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup 2019 ជើងទី១។ ២គ្រាប់របស់កម្ពុជារកបានខ្សែ ប្រយុទ្ធ កែវ សុខផេង នៅនាទី៨ និង ឈិន ឈឿន នៅនាទី៣២ ខណៈ២គ្រាប់របស់ឆាយនីសតៃប៉ិ រកបាននៅនាទីទី៦ និង២៣។
ចំពោះការប្រកួតតង់ទីពីរ ក្រុមទាំងពីរមិនអាចស្វែងរកគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នាបានទេ។ ក្រុមកម្ពុជាមានឱកាសនាំមុខ បន្ទាប់ពីទទួលបានបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ស៊ុតមិនបានសម្រេច។
ការប្រកួតនេះលោកអាជ្ញាកណ្តាលបានចាយកាតលឿងជាច្រើន និងក្រហមពីរក្នុងនោះកីឡាករកម្ពុជាម្នាក់គឺ ធារី ចន្ថាបិន និងកីឡាករឆាយនីសតៃប៉ិ ម្នាក់ដែលបណ្តាលឲ្យមានសភាពតាន់តឹងបន្តិច។ ទោះបីជាយ៉ាងណា លទ្ធផលស្មើ២-២ បានធ្វើឲ្យក្រុមកម្ពុជាមានប្រៀបសម្រាប់ការប្រកួតជើងទីពីរនៅទឹកដីកម្ពុជានាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦៕