This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, May 30, 2016

Slide Show បង្ហាញ​ពី​ការ​ប្រកួត​កម្ពុជា ប៉ះ​ ទីម័រ​ គួរ​ឲ្យ​ចាប់​អារម្មណ៍ ​

អ្នក​គាំទ្រ​ប្រមាណ​ជិត​៦​ម៉ឺន​នាក់​ពេញ​ស្តាត​អូឡាំពិក​បាន​​ធ្វើ​ឲ្យ​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ទីម័រ​ខាង​កើត​ នៅ​ពហុកីឡដ្ឋាន​ជាតិ​​​កាន់​តែ​អស្ចារ្យ​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បណ្តា​ប្រទេស​នានា។ លទ្ធផល​កម្ពុជា​ឈ្នះ​ទីម័រ​ខាង​កើត​ ២-០។ តោះ​នាំ​គ្នា​ទស្សនា​ទិដ្ឋភាព​អ្នក​គាំទ្រ​ ការ​សម្តែង​ និង​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ទាក់ទាញ៕

​ព្រឹក​នេះ ​កម្ពុជា​ ចេញ​ទៅ​ឆាយនីស​តៃប៉ិ សង្ឃឹម​រក្សា​កំណត់​ត្រា​ឈ្នះ​ ​

​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ចាកចេញ​ពី​មាតុភូមិ​នៅ​ម៉ោង​១០​ព្រឹក​នេះ​ហើយ ដើម្បី​ទៅ​ប្រកួត​វគ្គ​ជម្រុះ​បឋម​នៃ​ពាន​រង្វាន់​​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2019 ​ជាមួយ​ក្រុម​ឆាយនីស​តៃប៉ិ ​ជើង​ទី​មួយ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ​ឆ្នាំ​២០១៦​ខាង​មុខ។
                  ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ពេលប៉ះទីម័រ

 មុន​ចាកចេញ​ទៅ​នេះ​ដែរ លោក Lee Tae Hoon ​គ្រូ​បង្វឹក​កម្ពុជា​បាន​បង្ហាញ​ការ​តាំង​ចិត្ត​ថា​លោក​នឹង​ខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​មួយ​នេះ។ ​ត្បិត​តែ​ប្រកួត​ក្រៅ​ដី​តែងតែ​ពិបាក​សម្រាប់​កម្ពុជា ​ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​មាន​ក្ដី​រំពឹង​ខ្ពស់​ទៅ​លើ​សមត្ថភាព​កូន​ក្រុម​របស់​ខ្លួន បន្ទាប់​ពី​បាន​ឃើញ​ពួកគេ​បង្ហាញ​ទម្រង់​លេង​ទល់​និង​ក្រុម​ទីម័រ​ខាង​កើត​រួច​មក។

លោក Lee Tae Hoon ​គ្រូ​បង្វឹក​កម្ពុជា​

លោក Lee ​បាន​បន្ត​ថា ​សមាជិក​ក្រុម​ទាំង​អស់​ត្រូវ​លេង​សហការ​គ្នា យល់​ចិត្ត​គ្នា ​ឱ្យ​បាន​ល្អ​បំផុតជាងប៉ះ​ទីម័រ ព្រោះ​យុទ្ធសាស្ត្រ​របស់​លោក​នៅ​ប្រកួត​ជាមួយ​ក្រុម​ឆាយនីស​តៃប៉ិ​នេះ នឹង​ការពារ​ឱ្យ​ខ្លាំង ហើយ​វាយ​បក​ឱ្យ​លឿន​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ឆាយ​នីស​តៃប៉ិ​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​លោក​រំពឹង​ថា​កម្ពុជា​ក៏​ធ្វើ​បាន​ល្អ​ដូច​ការ​រំពឹង​ទុក​ផង​ដែរ កាល​ពី​ឆ្នាំ​២០១៤ ​កន្លង​ទៅ​ក្នុង​ប្រកួត​មិត្តភាព ​ក្រុម​កម្ពុជា​ធ្លាប់​ឈ្នះ​ឆាយនីស​តៃប៉ិ ​ដោយ​លទ្ធផល ២-០ ​ម្ដង​ហើយ ​នៅ​ទឹក​ដី​ឆាយនីស​តៃប៉ិ ​អីចឹង​ចាំ​មើល​លទ្ធផល​នៅ​ថ្ងៃ​ទី​២​ខាង​មុខ​នេះ​វិញ ​ថា​តើ​កម្ពុជា​នៅ​តែ​រក្សា​លទ្ធផល​ឈ្នះ​នេះ​បាន​ដែរ​ឬ​ទេ? ខណៈ​ដែល​ជើង​ទី​២ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម្ដង នៅ​ថ្ងៃ​ទី​៧​ខែ​មិថុនា ឆ្នាំ​២០១៦៕

Sunday, May 29, 2016

គ្រូ Lee ​ថា​ឈ្នះ​ទីម័រ គ្រាន់​តែ​ទម្រង់​សាកល្បង​ត្រៀម​ប៉ះ​ឆាយនីស​តៃប៉ិ

ជ័យ​ជម្នះ​លើ​ទីម័រ​ខាង​កើត​ ២-០ ​កាល​ពី​ម្សិលមិញ​ក្នុង​ជំនួប​មិត្តភាព​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ត្រូវ​បាន​លោក Lee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និយាយ​ថា ​គ្រាន់​តែ​ជា​ទម្រង់​លេង​សាក​ជើង​មួយ​សម្រាប់​ក្រុម​ទាំង​មូល​ដើម្បី​ត្រៀម​ប្រកួត​និង ឆាយ​នីស​តៃប៉ិ ​ប៉ុណ្ណោះ។

 Mr-LeeLee Tae Hoon ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​

ក្រុម​កម្ពុជា​បាន​ធ្វើ​​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត ដោយ​បាន​បង្ហាញ​ទម្រង់​លេង​យក​ឈ្នះ​ក្រុម​ទីម័រ​បាន​ ២-០ ​ដោយ​កីឡាករ ភួង សុខសាណា ​មួយ​គ្រាប់​និង​ ឃួន ឡាបូរ៉ាវី ​មួយ​គ្រាប់។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី លោក Lee ​មិន​ទាន់​សប្បាយ​ចិត្ត​ខ្លាំង​ចំពោះ​ទម្រង់​នេះ​ទេ ដោយ​លោក​លើក​ឡើង​ថា​ក្រុម​កម្ពុជា​គួរ​ធ្វើ​ឱ្យ​ល្អ​ជាង​នេះ​ទៅ​ទៀត​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​រួចរាល់​ពេល​ប៉ះ​ក្រុម​ឆាយនីសតៃប៉ិ។

“កីឡាករ​អត់​ទាន់​មាន​កម្លាំង​ល្អ​ពេញលេញ​ទេ ដោយសារ​សម្រាក​ច្រើន​ពេក។ យើង​នឹង​ហ្វឹកហាត់​បន្ថែម​ទៀត។ ​ក្រុម​ឆាយនីសតៃប៉ិ ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​មាន​ការ​រីក​ចំរើន​ច្រើន ហើយ​អាច​និយាយ​បាន​ថា​ខ្លាំង​ជាង​ទីម័រ​ខាង​កើត មួយ​ទៀត​ទៅ​លេង​នៅ​ក្រៅ​ដី​តែងតែ​ជា​រឿង​ពិបាក​មួយ”។ សម្ដី​គ្រូ Lee Tae Hoon ។

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ២-០

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល ២-០ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ពហុកីឡដ្ឋាន​ជាតិ​​នា​ថ្ងៃ​អាទិត្យ​ ទី​២៩ ឧសភា នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ដែល​មាន​អ្នក​ទស្សនា​ពេញ​អូឡាំពិក​ដែល​យ៉ាង​ហោច​ណាស់​៦​ម៉ឺន​នាក់​ដែរ។ ការ​ប្រកួត​មិត្ត​ភាព​នេះ​សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​៣៤០០០​ដុល្លារ​ដល់​ក្រុម​បាល់ទាត់​ និង​ក្រុម​គ្រូ​បង្វឹក​កម្ពុជា។

 match-3កម្ពុជា (ខៀវ) vs ទីម័រខាង​កើត (លឿង)

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាបាន​នាំ​មុខ​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​ក្នុង​លទ្ធផល​១-០ សម្រាប់​ការ​ចប់​តង់​ទី​មួយ​ដោយ​ការ​ស៊ុត​បាន​ចម្រេច​ដោយ​ខ្សែ​បម្រើ​ ភួង សុខសាណា នៅ​នាទី​ទី​១១។ ការ​ប្រកួត​តង់​ទី​មួយ កម្ពុជា​បង្ហាញ​ទម្រង់​លេង​ល្អ និង​មាន​ឱកាស​ច្រើន​ជាង​ទីម័រខាង​កើត។  ចប់​តង់​ទី​មួយ​កម្ពុជា​នាំ​មុខ​ទីម័រ ១-០។

ចំពោះ​ការ​ប្រកួត​តង់​ទី​ពីរ​កម្ពុជានៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ និង​​វាយ​សម្រុក​ដដែល បន្ទាប់​ពី​ដូរ​តារា​ឆ្នើម ចាន់ វឌ្ឍនាកាចូល។ គ្រាន់​តែដូរ​ចូល​ភ្លាម​ខ្សែ​ប្រយុទ្ធ​មក​ពី​បឹងកេត​អង្គរ​នេះ​បញ្ជូន​បាល់​ឲ្យ​ប្រធាន​ក្រុម ឃួន ឡាបូរ៉ាវី តែត​ចូល​​បាន​សម្រេច​ឲ្យ​កម្ពុជា​នាំ​មុខ ២-០ ត្រឹម​នាទី​ទី៤៨។ លទ្ធផល​២-០ នេះ​នៅ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត។

សម្រាប់​ការ​​ប្រកួត​​មិត្តភាព​អន្តរជាតិ​របស់ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជានេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជាណា ​ចក្រ​កម្ពុជា​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​៣៤ពាន់​ដុល្លារ​អាមេរិក​ដែល​មាន​ន័យ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​គ្រួបង្វឹក​​ទទួល​បាន​ម្នាក់​ៗ​១​ពាន់​ដុល្លារ​អាមេរិក៕

Saturday, May 28, 2016

Real Madrid ឈ្នះ​ពាន​ UEFA Champions League ​ជា​លើក​ទី​១១​

​តាំង​ពី​វេលា​ម៉ោង​ ១:៤៥ ​នាទី​រំលង​អាធ្រាត្រ​​រហូត​ដល់​ម៉ោង​ជិត​៥​ភ្លឺ​ទើប​រក​ឃើញ​ជើងពាន​រង្វាន់​​ធំ​បំផុត​នៅ​អឺរ៉ុប UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​​ ដោយ​ធ្លាក់​ទៅ​ក្រុម Real Madrid បន្ទាប់​ពី​ឈ្នះ​ក្នុង​ការ​ប៉េណាល់​ទី​នឹង​ Atletico Madrid ​​ដោយ​លទ្ធផល ៥-៣។
ការ​ប្រកួត​៩០​នាទី​ត្រូវ​បាន​បញ្ចប់​ដោយ​លទ្ធផល​១-១ ប៉ុណ្ណោះ​ដោយ​ខ្សែ​ការពារ​ឆ្នើម Sergio Ramos រក​គ្រាប់​បាល់​បាន​ឲ្យ​​ Real Madrid នាំ​មុខ​មុន​តាំង​ពី​នាទី​១៥​នៃតង់​ទី​មួយ ប៉ុន្តែ​ការវាយ​បក​វិញ​របស់ Atletico Madrid ពិត​ជា​មិន​អត់​ផល​ឡើយ។ នៅ​នាទី​៤៨​ដើម​តង់​ទី​ពីរ At Madrid ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Antoine Griezmann ​ធ្វើ​មិន​បាន​សម្រេច។ យ៉ាង​ណា At Madrid នៅ​តែ​រក​គ្រាប់​បាល់​តាម​ស្មើ១ -១ ដោយ ​Yannick Ferreira-Carrasco នៅ​នាទី​ទី​៧៩។​ ការ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង ក៏​ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាល់​ជ័យជម្នះ។

ទីបំផុត​ ក្រុម​ទាំង​ពីរ​ទាត់​បាល់​ប៉េណាល់​ទី​ដើម្បីកាត់​សេចក្តី​រក​អ្នក​ឈ្នះ​ ហើយ Real Madrid ឈ្នះ​ដោយ​លទ្ធផល ៥-៣៕